khmer eng
  • ឯកឧត្តម ខៀវ មុត ប្រធានស្ដីទីគណ:កម្មការទី១ បានអញ្ជើញជួបសំណេះសំណាល និងជូនពរសិរីសួស្តីថ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយមន្ត្រីជំនួយការគណៈកម្មការ ជំនួយការផ្ទាល់ អ្នកបើកបរ និងអ្នកអនាម័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំគណ:កម្មការទី១ អាគារD សមាជិកគណៈកម្មការទី១ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានស្ដីទី បានអញ្ជើញជួបសំណេះសំណាល និងជូនពរសិរីសួស្តីថ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយមន្ត្រីជំនួយការគណៈកម្មការ ជំនួយការផ្ទាល់ អ្នកបើកបរ និងអ្នកអនាម័យ ហើយក្នុងឱកាសនោះឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដល់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះការផ្តល់សេវាជូគណ:កម្មការនារយ:ពេលមួយឆ្នាំកន្លងទៅនេះ ទទួលបានជោគជ៏យប្រកបដោយលទ្ធផលល្អប្រសើរ ហើយជាមួយនេះឯកឧត្តមក៏បានផ្តល់នូវដំបូន្មានដ៏ខ្ពង់ខ្ពស់ដល់មន្ត្រីទាំងអស់សូមបន្តនូវសាមគ្គីភាពរឹងមាំ ព្យាយាមស្រាវជ្រាវបង្កើននូវចំណេះដឹង ដើម្បីបំពេញ និងផ្តល់សេវាជូនគណ:កម្មការកាន់តែមានប្រសិទ្ធភាព និងទទួលបាននូវជោគជ័យថ្មីៗថែមទៀត។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ